ហេតុអ្វីក្រុមអ្នករកសុីដឹកបទល្មើសព្រៃឈេីសម្ថកិច្ចមិនបង្រ្កាប បែរជាមកចាប់អ្នកសារព័ត៌មានទៅវិញ តើយុត្តិធម៌ឬទេ ?
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ហេតុអ្វីក្រុមអ្នករកសុីដឹកបទល្មើសព្រៃឈេីសម្ថកិច្ចមិនបង្រ្កាប បែរជាមកចាប់អ្នកសារព័ត៌មានទៅវិញ តើយុត្តិធម៌ឬទេ ?

 ហេតុអ្វីក្រុមអ្នករកសុីដឹកបទល្មើសព្រៃឈេីសម្ថកិច្ចមិនបង្រ្កាប បែរជាមកចាប់អ្នកសារព័ត៌មានទៅវិញ តើយុត្តិធម៌ឬទេ ?



(កំពង់ស្ពឺ)៖ អ្នកកាសែតចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់.!។ 

ដោយចោទថា ពួកគេដាក់កុងត្រូលជជុះទារលុយពីអ្នករកស៊ីដឹកឈើ អុស ធ្យូងចេញពីភូមិសាស្ត្រស្រុកឱរ៉ាល់។


ការឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចផ្លូវគ្រួសក្រហម កំណាត់ផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ តាមការបញ្ជាពីគណបញ្ជាការឯកភាពស្រុកឱរ៉ាល់!!។


អ្នកកាសែតដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ វ៉េត ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរជាអ្នកសារព័ត៌មាន(បាសិទ្ធធីវី)។

ក្នុងនោះសមត្ថកិច្ច៖ ដកហូតរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2E-2110 ពូថៅចំនួន០១ដេីម ដែកចំរ៉ុងចំនួន១០គ្រាប់ ទូរស័ព្ទម៉ាក Iphone ចំនួន ០២គ្រឿង កាតសម្គាល់អ្នកសារពត៌មានចំនួន ០០២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក ប័ណ្ណបើកបរចចចំនួន០១សន្លឹក ប័ណ្ណសម្គាល់រថយន្តចចំនួន១សន្លឹក លុយខ្មែរចំនួន១លានរៀល ។ 


២-ឈ្មោះ សឿន សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឆែបបួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរជាអ្នកសារព័ត៌មានអង្គភាព(ស្លឹករឹត)។ក្នុងនោះសមត្ថកិច្ច៖ ដកហូត រថយន្តម៉ាក Lexus 470 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2O-2441

-ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក Iphone ០១គ្រឿង ម៉ាក តិចណូ ០១គ្រឿង)

-លុយខ្មែរចំនួន៤០ម៉ឺនរៀល

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក

-កាតសម្គាល់អ្នកសារពត៌មានចំនួន ០១សន្លឹក

-ជំពាមកៅស៊ូចំនួន ០១

--ចិញ្ជៀនដាំត្បូងចំនួន០១វង់ ។ 


សមត្ថកិច្ចបញ្ជាក់ថា ក្រោយឃាត់ខ្លួន សមត្ថកិច្ច បាននាំយកអ្នកកាសែតទាំង២នាក់ មកកាន់អធិការដ្ឋានស្រុកឱរ៉ាល់ ដេីម្បីធ្វេីការសាកសួរ នៅចំពោះមុខសមត្ថកិច្ច អ្នកកាសែតទាំង២នាក់ បានឆ្លេីយសារភាពថា ពួកខ្លួនស្ថិតនៅចំណុចនោះ ដេីម្បីឃ្លាំមេីលបទល្មេីសព្រៃឈេី និងយកលុយពីអ្នកដឹកអុស ដឹកធ្យូងក្នុង១ឡាន ៥០០០រៀល ទៅ ១០,០០០រៀលគ្រាន់ទិញបាយហូប ហេីយមិនដែលដេញចាប់ ដេញស្ទាក់អ្វីទេ គឺអ្នករកស៊ីឈើ អុស ធ្យូងទាំងនោះឈប់ឡានអោយដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ!!។


បច្ចុប្បន្នៈ អ្នកកាសែតទាំង២នាក់ខាងលើ ស្ថិតក្រោមការឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីត្រៀមបញ្ជូនទៅកាន់តុលាការ!។

ពាក់ព័ន្ធការចាប់ខ្លួន អ្នកកាសែត២នាក់ខាងលើនេះដែរ មហាជនទូទៅជាពិសេស បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស.កំពុងផ្ទុះការរិៈគន់.សម្ដែងការសោកស្ដាយ.រន្ធត់ចិត្ត និងខកចិត្តជាខ្លាំង ទៅលើសមត្ថកិច្ចស្រុកឱរ៉ាល់។

ដោយថា អ្នកកាសែតគ្រាន់តែ ចុះយកព័ត៌មាន ចាំប្រមាញ់បទល្មើសព្រៃឈើសោះហ្នឹង! បែរជាក្លាយជាឆ្អឹងទទឹង.ក.របស់គេ! ។

រហូតត្រូវចាប់ខ្លួន ទាំងដែលកំពុងសំរាកពេលយប់ និងពុំបានដាក់បារ៉ាស់ ស្ទាក់ឃាត់បទល្មើសព្រៃឈើ ដើម្បីជំរិតយកលុយនោះឡើយ។

ម្យ៉ាងវិញទៀត អ្នកកាសែតខាងលើ ក៏ពុំបានបើករថយន្ត ដេញចាប់បទល្មើសព្រៃឈើ ដើម្បីជំរិតទារលុយអ្វីដែរ.!!។

-បងប្អូនអ្នកសារព័ត៌មានចោទជាសំនួរថា៖ អ្នកកាសែត ចាំប្រមាញ់បទល្មើសត្រូវគេចាប់.ចុះហេតុអ្វីបានជា មិនចាប់ខ្លួនពួកប្រព្រឹត្តបទល្មើសព្រៃឈើ ដែរទៅ.??៕







Previous Post Next Post