ក្លិបអ្នកកាសែតកម្ពុជា និង FASMEC រៀបចំវេទិកាសារព័ត៌មានលើប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ ដើម្បីត្រៀមរៀបចំតាំងក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ លើកទី២
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្លិបអ្នកកាសែតកម្ពុជា និង FASMEC រៀបចំវេទិកាសារព័ត៌មានលើប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ ដើម្បីត្រៀមរៀបចំតាំងក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ លើកទី២

 


ក្លិបអ្នកកាសែតកម្ពុជា និង FASMEC រៀបចំវេទិកាសារព័ត៌មានលើប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ ដើម្បីត្រៀមរៀបចំតាំងក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ លើកទី២










ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC បានលើកឡើងជាថ្មីម្តងទៀតពីការពង្រឹង និងពង្រីកផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់អំឡុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ។

ការរៀបចំវេទិកាសារព័ត៌មាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដើម្បីឱកាស និងបញ្ហាប្រឈម រួមទាំងដំណោះស្រាយ និងសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុក ក៏ត្រូវបានលើកឡើងក្នុងវេទិកាសារព័ត៌មាននេះផងដែរ។ វេទិកានេះក៏នឹងមានការតាំងបង្ហាញផលិតផលក្នុង ស្រុកសំខាន់ៗដែលគ្រោងនឹងដាក់តាំងក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ លើកទី២ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ នៅការិយាល័យកណ្តាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានអ្នកសារព័ត៌មានចូលរួមជិត ៥០ស្ថាប័នផងដែរ៕

Previous Post Next Post