កងកម្លាំងការពារព្រំដែនទិសខេត្តឧត្តរមានជ័យ និង ជនភៀសសឹក ៥០០គ្រួសារទទួលអំណោយពីតំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កងកម្លាំងការពារព្រំដែនទិសខេត្តឧត្តរមានជ័យ និង ជនភៀសសឹក ៥០០គ្រួសារទទួលអំណោយពីតំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

 


កងកម្លាំងការពារព្រំដែនទិសខេត្តឧត្តរមានជ័យ និង ជនភៀសសឹក ៥០០គ្រួសារទទួលអំណោយពីតំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងជំទាវ ឆាយ សាលីន តំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងសហការីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាននាំយកអំណោយដ៏ថ្លៃថ្លាមកចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែន និងជនភៀសសឹក ស្ថិតនៅក្នុង វត្តកំបោរខេត្ត ឧត្តរមានជ័យ។

 ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានសម្តែងអំណរគុណយ៉ាងជ្រាវជ្រៅជូនដល់គណៈប្រតិភូទាំងអស់ ជាពិសេស ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ដែលបាននាំយកអំណោយយ៉ាងច្រើនសន្ធិកសន្ធាប់មកប្រគល់ជូនដល់កម្លាំងការពារព្រំដែន ដែលអំណោយទាំងនេះពិតជាមានសារសំខាន់ណាស់សម្រាប់ផ្គត់ផ្គង់ដល់កម្លាំងជួរមុខ។ 

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ គឺបង្ហាញអំពីការយកចិត្តទុកដាក់ពីសុខទុក្ខ និងជាការដឹងគុណចំពោះភាពអង់អាចក្លាហានរបស់វិរកងទ័ពដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួន និងហានពលីគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិពីការឈ្លានពានរបស់សំណាក់កងទ័ពថៃនាពេលកន្លងមក។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានបញ្ជាក់ទៀតថា ការបូជាជីវិត និងស្មារតីរបស់ពួកគាត់គឺជារឿងដ៏សំខាន់ដែលមិនអាចបំភ្លេចបាន ។ វីរៈកងទ័ពជួរមុខបានលះបង់កម្លាំងកាយចិត្ត និងជីវិតដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពីការឈ្លានពានរបស់កងទ័ពថៃ។ ការប្រយុទ្ធដ៏ស្វិតស្វាញរបស់ពួកគាត់បានបង្ហាញពីមោទកភាពជាតិ និងឆន្ទៈដ៏មុតមាំក្នុងការការពារមាតុភូមិ ទង្វើនេះមិនត្រឹមតែការពារព្រំដែនប៉ុណ្ណោះទេ ថែមទាំងថែរក្សាសន្តិភាព និងអធិបតេយ្យភាពរបស់ជាតិផងដែរ។

 ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានបញ្ជាក់បន្ថែមថា កូនចៅជំនាន់ក្រោយត្រូវយយល់ដឹងពីប្រវត្តិសាស្រ្ត និងការលះបង់របស់វីរៈកងទ័ព ដើម្បីបន្តការចងចាំនេះជារៀងរហូត។

វីរៈកងទ័ពជួរមុខគឺជាវីរបុរសពិតៗ ដែលសមនឹងទទួលបានការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការបូជាជីវិតរបស់ពួកគាត់ នឹងចង់ចាំស្ថិតនៅក្នុងដួងចិត្តប្រជាជនកម្ពុជាជារៀងរហូត។

 ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហរដ៏រឹងមាំ និងមិនផ្លាស់ប្តូររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ក្រោយពីមានការឯកភាពគ្នាស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់នៅតាមបណ្តោយតំបន់ព្រំដែនកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានអះអាង អំពីគោលជំហររបស់ខ្លួនដែលផ្អែកលើគោលការណ៍ចម្បងពីរគឺ យន្តការច្បាប់ និង ការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីឆ្ពោះទៅរកដំណោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិភាព យុត្តិធម៌ និងនិរន្តរភាព។











  
أحدث أقدم