កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា ដោយប្រើសូចនាករ ROAM-X របស់អង្គការយូណេស្កូ
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា ដោយប្រើសូចនាករ ROAM-X របស់អង្គការយូណេស្កូ

 




កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា ដោយប្រើសូចនាករ ROAM-X របស់អង្គការយូណេស្កូ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  អង្គការយូណេស្កូ (UNESCO) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (CADT)  នៅថ្ងៃទី៦ ខែធ្នូនេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់អនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា។ អនុសាសន៍នេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាដោយប្រើប្រាស់ សូចនាករសកលនៃអ៊ីនធឺណិត (ROAM-X) របស់អង្គការយូណេស្កូ។

ថ្លែងក្នុងពិធីនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ ការវាយតម្លៃដោយប្រើសូចនាករ ROAM-X គឺជា «ការឆ្លុះកញ្ចក់» មើលខ្លួនឯងយ៉ាងច្បាស់លាស់ អំពីស្ថានភាពពិតនៃប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ដែលផ្អែកលើស្តង់ដារអន្តរជាតិសំខាន់ៗ ដូចជា សិទ្ធិ (Rights), ការបើកទូលាយ (Openness), ការដែលអាចប្រើប្រាស់បាន (Accessibility), ការចូលរួមពហុភាគី (Multi-stakeholder), និងលក្ខណៈអន្តរវិស័យនៃបច្ចេកវិទ្យាឌីជីថល (Cross-cutting)។

អនុសាសន៍ដែលចេញពីរបាយការណ៍នេះ បានក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងតម្រង់ទិសការអនុវត្ត «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ឱ្យកាន់តែមានប្រសិទ្ធភាព និងបរិយាបន្ន៕

Previous Post Next Post