លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា

 


លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា


នៅព្រឹកថ្ងៃទី១៦ ខែមករា លោក ស៊ី ជីនភីង  ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដាដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជននៃក្រុងប៉េកាំង។

លោក ស៊ី ជីនភីងបានថ្លែងថា ការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងរឹងមាំនៃទំនាក់ទំនងរវាងចិននិងកាណាដាគឺសមស្របនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ ហើយក៏មានអំណោផលដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពរបស់ពិភពលោកផងដែរ។  ភាគីទាំងពីរចិននិងកាណាដាគួរជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានចូលគន្លងអភិវឌ្ឍន៍ប្រកបដោយភាពរឹងមាំ ស្ថិរភាពនិងចីរភាព ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក ស៊ី ជីនភីងក៏បានលើកឡើងសំណើរ ចំនួន ៤ ចំណួចដើម្បីអភិវឌ្ឍទំនាក់ទំនងចិន-កាណាដា៖ ទី១,ត្រូវធ្វើជាដៃគូដែលគោរពគ្នាទៅវិញទៅមក។ ទី២, ត្រូវធ្វើជាដៃគូដែលរួមគ្នាអភិវឌ្ឍ។ ទី៣, ត្រូវធ្វើជាដៃគូដែលជឿទុកចិត្តគ្នា។ ទី៤,ត្រូវធ្វើជាដៃគូដែលសម្របសម្រួលគ្នា។

ជាការឆ្លើយតប លោកMark Carneyបានថ្លែងថា កាណាដានិងចិនមានប្រវត្តិប្រាស្រ័យទាក់ទងគ្នាដ៏យូរលង់ សេដ្ឋកិច្ចនៃប្រទេសទាំងពីរមានភាពបំពេញបន្ថែមគ្នាខ្ពស់ មានផលប្រយោជន៍រួមដ៏ធំទូលាយ និងពោរពេញទៅដោយកាលានុវត្តភាព។ ភាគីកាណាដាសូមរំលឹកឡើងវិញពីការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយ ព្រមទាំងខិតខំលើការដើរតាមទិសដៅតែមួយជាមួយប្រទេសចិន ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងស័យ ដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងថាមពលជាដើម៕
Previous Post Next Post