ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» ដែលមានការចូលរួមពីអ្នកសារព័ត៌មានចំនួន៨៣នាក់ មកពី៥៣ស្ថាប័ន។
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» ដែលមានការចូលរួមពីអ្នកសារព័ត៌មានចំនួន៨៣នាក់ មកពី៥៣ស្ថាប័ន។

 





នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» ដែលមានការចូលរួមពីអ្នកសារព័ត៌មានចំនួន៨៣នាក់ មកពី៥៣ស្ថាប័ន។

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលពិសេសខាងលើ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា នៅពេលកើតមានគ្រោះថ្នាក់ ឬជំងឺភ្លាមៗ ជនរងគ្រោះតែងត្រូវការការសង្គ្រោះបឋមបន្ទាន់ មុននឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដូច្នេះ ការបណ្ដុះបណ្ដាលឲ្យអ្នកសារព័ត៌មានយល់ដឹងអំពីវិធីសង្គ្រោះបឋម គឺមានសារៈសំខាន់ណាស់ ព្រោះពួកគេអាចជួបប្រទះករណីគ្រោះថ្នាក់ជាញឹកញាប់ រួមទាំងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចគំរាមកំហែងដល់ជីវិតជនរងគ្រោះ។

លោក បន្ថែមថា ទោះបីអ្នកសារព័ត៌មានមិនមែនជាគ្រូពេទ្យ ឬអ្នកសង្គ្រោះជំនាញក៏ដោយ ប៉ុន្តែការមានចំណេះដឹងសង្គ្រោះបឋម អាចជួយបន្តអាយុះជីវិតជនរងគ្រោះបានមួយផ្នែក រហូតដល់ក្រុមសង្គ្រោះបន្ទាន់មកដល់ ហេតុនេះ ការចូលរួមវគ្គបណ្ដុះបណ្ដាលបែបនេះ គឺមានភាពចាំបាច់ខ្លាំង។

ជាមួយគ្នានេះ លោក វេជ្ជបណ្ឌិត និន ចាន់ថា ប្រធានផ្នែកគ្រប់គ្រងរថយន្តសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា ការសង្គ្រោះបឋម មិនមែនជាការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិបាលតែប៉ុណ្ណោះទេ ប្រជាពលរដ្ឋទូទៅក៏អាចរៀន និងអនុវត្តជំនាញនេះ ដើម្បីជួយសង្គ្រោះអ្នកដទៃ ឬសមាជិកគ្រួសាររបស់ខ្លួនបានផងដែរ៕

Previous Post Next Post