និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំទិវាធានារ៉ាប់រងឆ្នាំ២០២៦ នៅក្រុងសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំទិវាធានារ៉ាប់រងឆ្នាំ២០២៦ នៅក្រុងសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន










 និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំទិវាធានារ៉ាប់រងឆ្នាំ២០២៦ នៅក្រុងសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន

សៀមរាប៖ និយ័តករធានារ៉ាប់រងកម្ពុជា ក្រោមកិច្ចសហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា សមាគមជើងសាធានារ៉ាប់រងកម្ពុជា និងគ្រឹះស្ថានធានារ៉ាប់រងបានរៀបចំ “ទិវាធានារ៉ាប់រងកម្ពុជា ២០២៦” នៅសួនព្រះរាជដំណាក់ ខេត្តសៀមរាបរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ 

ពិធីបើកជាផ្លូវការប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានា-រ៉ាប់រងកម្ពុជា លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងរដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ។

ទិវាធានារ៉ាប់រងកម្ពុជារៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣៖ ១ លើកកម្ពស់ការយល់ដឹងនិងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន ២ បង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យមានពិពិធកម្មផលិតផលហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល និង៣ បង្ហាញដល់សាធារណជនឱ្យបានជ្រាបថាវិស័យធានារ៉ាប់រងជាផ្នែកដ៏សំខាន់មួយ ដែលមានតួនាទីសកម្ម និងចាំបាច់ក្នុងការចូលរួមចំណែកកសាងសំណាញ់សុវត្ថិភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនេះផងដែរ ជាមួយនឹងការអបអរសាទរចំពោះជោគជ័យនៃការរៀបចំទិវាធានារ៉ាប់រងកម្ពុជា ២០២៦ ឯកឧត្តម រស់ សីលវ៉ា បានគូសរំលេចពីសារៈសំខាន់នៃវិស័យធានារ៉ាប់រងក្នុងការទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម និងរួមចំណែកយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងលើកនូវទិសដៅការងារសំខាន់ៗ ក្នុងការជំរុញទីផ្សារធានារ៉ាប់រងកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលខាងមុខ។ 

ទន្ទឹមនឹងនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានគូសបង្ហាញឱ្យឃើញពីសម្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់របស់វិស័យធានារ៉ាប់រង ក្នុងរយៈពេលប្រមាណ៥ឆ្នាំ កន្លងមកនេះ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ ទីផ្សារធានារ៉ាប់រងកម្ពុជាមានគ្រឹះស្ថានធានារ៉ាប់រងសរុបចំនួន ១១២ ដែលក្នុងនោះរួមមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៣ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១ ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន ២០ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ៤៤ ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន ៥ ក្រុមហ៊ុនគ្រប់គ្រងសំណងធានារ៉ាប់រងចំនួន ២ និងក្រុមហ៊ុនគណនាបុព្វលាភធានារ៉ាប់រងចំនួន ២ កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង។ ជាមួយនឹងកំណើនគ្រឹះស្ថានធានារ៉ាប់រងនេះ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជាបានកើនឡើងដល់ប្រមាណ ៣៦៧ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ និងបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជាជាអត្រាភាគទានធានារ៉ាប់រងប្រមាណ ១,១១% នៃ ផ.ស.ស. និងដង់ស៊ីតេធានារ៉ាប់រងចំនួន ២០,៩៥ ដុល្លារអាម៉េរិកក្នុងមនុស្សម្នាក់។ 

សូចនាករគន្លឹះទាំងពីរនេះ បញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្តានុពលធំធេងសម្រាប់ការរីកចម្រើននាពេលខាងមុខ ហើយក៏បញ្ជាក់ផងដែរថាកង្វះ ការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងជំនឿទុកចិត្តរបស់អតិថិជនលើក្រុមហ៊ុនធានារ៉ាប់រង គឺជាបញ្ហាប្រឈមមួយដែលទាមទារឱ្យមានការផ្សព្វផ្សាយ និងអប់រំបន្ថែមទៀតអំពីខ្លឹមសារនិងអត្ថប្រយោជន៍នៃការធានារ៉ាប់រង។

ដោយពិនិត្យឃើញពីសក្តានុពល និងបញ្ហាប្រឈមខាងលើនេះ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំទិវានេះឡើងដោយសង្ឃឹមជឿជាក់ថា ទិវានេះនឹងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងជំរុញសេវាធានារ៉ាប់រងឱ្យកៀកនឹងប្រជាពលរដ្ឋ។ 

បន្ថែមពីនេះ ទិវាធានារ៉ាប់រង មានរៀបចំកម្មវិធីសំខាន់ៗមួយចំនួន រួមមាន៖ សន្និសីទសារព័ត៌មានពីវិស័យធានារ៉ាប់រង, ការបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ការតាំងពិព័ណ៌ផលិតផលធានារ៉ាប់រង, ការរត់កម្សាន្តក្រោមប្រធានបទ “រត់ដើម្បីគ្រួសារយើង” ក្នុងស្មារតីប្រមូលថវិកាជូនដល់កាកបាទក្រហមប្រចាំខេត្តសៀមរាប ដើម្បីគាំទ្រដល់សកម្មភាពសង្គមជាពិសេសរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ដើម្បីកុមារដែលកំពុងទទួលការព្យាបាល ដោយឥតគិតថ្លៃ៕

أحدث أقدم