ពិព័រណ៍ភាពយន្តឯកសារចិន ប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ី
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពិព័រណ៍ភាពយន្តឯកសារចិន ប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ី

 



ពិព័រណ៍ភាពយន្តឯកសារចិន ប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ី

 
មុនពេលលោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ីបំពេញទស្សនកិច្ចផ្លូវរដ្ឋ​នៅប្រទេសចិន​ ពិព័រណ៍ភាពយន្តឯកសារចិន បានប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ីនៅថ្ងៃទី ២០ ខែឧសភា តាមម៉ោងក្នុងតំបន់។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងយោសនាការ​នៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានថ្លែងសុន្ទរកថាជាលាយលក្ខអក្សរ។
 
លោក Shen Haixiong បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​ ការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងស៊ែប៊ីត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីររឹតតែរឹងមាំ ហើយការផ្លាស់ប្តូរ​រវាងប្រជាជននិងប្រជាជនមានភាពរស់រវើកជាបន្តបន្ទាប់។ ភាគីទាំងពីរចិននិងស៊ែប៊ីដាក់ចេញព្រឹត្តិការណ៍ពិព័រណ៍ភាព យន្តឯកសារចិន ដែលជាវិធានការប្រាកដប្រជាសម្រាប់អនុវត្តជាក់ស្តែងនូវ​គំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​ ដែលនេះ​បានចារទំព័រថ្មីនៃការជំរុញការតភ្ជាប់ដួងចិត្តប្រជាជន តាមរយៈការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធសារព័ត៌មាន និងមិត្តភក្តិគ្រប់មជ្ឈដ្ឋាននានារបស់ស៊ែប៊ី បង្ហាញពីភាពរស់រវើកនៃការអភិវឌ្ឍនិងកម្លាំងទាក់ទាញនៃអរិយធម៌របស់ប្រទេសចិននិងស៊ែប៊ីតាមរយៈបណ្តាញផ្សព្វផ្សាយជាសកលនៃ CMG ដើម្បីធ្វើឱ្យចំណងមិត្តភាពរវាងចិននិងស៊ែប៊ីកាន់តែរឹងមាំ​ និងរួមចំណែកជាកម្លាំងសម្រាប់កសាងសហគមន៍ជោគវាសនារួមចិន-ស៊ែប៊ីក្នុងយុគសម័យថ្មី៕
Previous Post Next Post