IHH Healthcare Malaysia ពង្រឹងលទ្ធភាពទទួលបានសេវាព្យាបាលឯកទេសសម្រាប់អ្នកជំងឺកម្ពុជា
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

IHH Healthcare Malaysia ពង្រឹងលទ្ធភាពទទួលបានសេវាព្យាបាលឯកទេសសម្រាប់អ្នកជំងឺកម្ពុជា














 

Medlink កម្ពុជា ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ IHH ម៉ាឡេស៊ី ផ្តល់ភាពងាយស្រួលដល់អ្នកជំងឺកម្ពុជាទៅពិនិត្យ និងព្យាបាលនៅក្រៅប្រទេស


ឆ្លើយតបទៅនឹងតម្រូវការសេវាថែទាំសុខភាពកម្រិតខ្ពស់ ក្រុមហ៊ុន Medlink កម្ពុជា បានប្រកាសពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយបណ្តាញមន្ទីរពេទ្យ IHH Healthcare ម៉ាឡេស៊ី ដើម្បីជួយសម្រួលដល់ការនាំអ្នកជំងឺពីកម្ពុជា ទៅទទួលការពិនិត្យ និងព្យាបាលជំងឺឯកទេសប្រកបដោយទំនុកចិត្ត និងស្តង់ដារអន្តរជាតិនៅប្រទេសម៉ាឡេស៊ី។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានគូសបញ្ជាក់កាន់តែច្បាស់នៅក្នុង ជំនួបពិភាក្សាផ្តាច់មុខរវាងប្រព័ន្ធផ្សព្វផ្សាយ និង IHH Healthcare Malaysia នៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។ កម្មវិធីនេះមានគោលបំណងពង្រឹងលទ្ធភាពទទួលបានសេវាកម្មថែទាំសុខភាពប្រកបដោយជំនាញឯកទេស ដែលគួរឱ្យទុកចិត្ត និងផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយកម្ពុជានូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេវាកម្មប្រកបដោយជំនាញឯកទេស ដូចជាការព្យាបាលជំងឺប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង ជំងឺមហារីក និងជំងឺសន្លាក់និងឆ្អឹង សម្រាប់អ្នកជំងឺដែលស្វែងរកការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី។

តាមរយៈទំនាក់ទំនងដ៏រឹងមាំរវាងស្ថាប័នទាំងពីរ កិច្ចសហប្រតិបត្តិការនេះ នឹងលើកទឹកចិត្តអោយអ្នកជំងឺកម្ពុជា ដែរស្វែងរកការព្យាបាលនៅក្រៅប្រទេស ក្នុងកម្រិតខ្ពស់ និងស្តង់ដារអន្តរជាតិ ជ្រើសរើសយកប្រទេសម៉ាឡេស៊ី ដើម្បីទទួលសេវាថែទាំសុខភាព ។

លោក Khairul Annuar Yusof ប្រធានផ្នែកទីផ្សារនៃ IHH Healthcare Malaysia បានបញ្ជាក់ថា៖ «បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ យើងបានឃើញចំនួនអ្នកជំងឺកម្ពុជាកើនឡើងជាង ១៦ដង ដែលនេះបង្ហាញពីការភ្ជាប់ទំនាក់ទំនងថែទាំសុខភាពកាន់តែរឹងមាំរវាងកម្ពុជា និងម៉ាឡេស៊ី។ តាមរយៈបណ្តាញមន្ទីរពេទ្យ និងដៃគូសហការ យើងមានគោលបំណងផ្តល់ឱ្យអ្នកជំងឺកម្ពុជានូវការគាំទ្រដ៏ត្រឹមត្រូវ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងជាមួយគ្រូពេទ្យជំនាញ រហូតដល់ការទទួលបានការថែទាំប្រកបដោយទំនុកចិត្ត។»
ធ្វើឱ្យសុខភាពរបស់អ្នកជាអាទិភាពនៅថ្ងៃនេះ។ ស្វែងយល់ពីការផ្តល់ជូនផ្តាច់មុខ និងបោះជំហានឆ្ពោះទៅរកការរក្សាសុខុមាលភាពរបស់អ្នកដោយចូលទៅកាន់ស្តង់របស់ពួកគេនៅ MH Expo ភ្នំពេញ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ (២៦-២៨ មិថុនា) ឬចុចលើតំណភ្ជាប់ខាងក្រោមដើម្បីស្វែងយល់បន្ថែម៖ 
https://www.ihhmalaysia-international.com/mhpp2026?utm_source=slp_news&utm_medium=digital&utm_campaign=mhpp

ដើម្បីធានាថាការធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេសមិនមានភាពស្មុគស្មាញ Medlink កម្ពុជា ក្នុងនាមជាដៃគូក្នុងស្រុក បានសហការយ៉ាងជិតស្និទ្ធជាមួយ IHH ម៉ាឡេស៊ី បានផ្តល់នូវសេវាកម្មសម្របសម្រួលជាច្រើនរួមមាន៖ ការរៀបចំការណាត់ជួបជាមួយគ្រូពេទ្យជំនាញឯកទេស, ការផ្តល់ព័ត៌មាន និងការណែនាំអំពីការប៉ាន់ប្រមាណតម្លៃព្យាបាល, ការរៀបចំកន្លែងស្នាក់នៅ និងការជូនរថយន្តទទួលពីព្រលានយន្តហោះ, ការជួយសម្រួលទិដ្ឋាការ (Visa) ក្នុងករណីចាំបាច់, ការផ្តល់អ្នកបកប្រែភាសាខ្មែរ ដើម្បីជួយសម្រួលដល់ការប្រាស្រ័យទាក់ទង
ការគាំទ្រ និងតាមដានសុខភាពជាបន្ត បន្ទាប់ពីអ្នកជំងឺត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ Medlink កម្ពុជា និង IHH Healthcare Malaysia បានប្តេជ្ញាបន្តការគាំទ្រយ៉ាងពេញទំហឹង ដើម្បីធានាថាអ្នកជំងឺកម្ពុជាទទួលបាននូវការណែនាំ ព័ត៌មានច្បាស់លាស់ និងការថែទាំសុខភាពប្រកបដោយស្តង់ដារខ្ពស់បំផុត។

គួរបញ្ជាក់ផងដែរថា IHH គឺជាអ្នកផ្តល់សេវាថែទាំសុខភាពកម្រិតអន្តរជាតិឈានមុខគេមួយនៅលើពិភពលោក ក្រោមបេសកកម្ម "Care. For Good." ដែលផ្តោតលើឧត្តមភាពវេជ្ជសាស្ត្រ និងនវានុវត្តន៍។ ក្នុងនោះដែរ IHH មានប្រតិបត្តិការសកល នៅក្នុងមន្ទីរពេទ្យចំនួន ៨៩ និងទីតាំងថែទាំសុខភាពសរុប ១៩០កន្លែង ក្នុង ១០ប្រទេស (រួមមាន ម៉ាឡេស៊ី សិង្ហបុរី តួកគីយ៉េ ឥណ្ឌា និងចិន) ដំណើរការដោយកម្លាំងបុគ្គលិកជំនាញរហូតដល់ ៧៦,០០០នាក់ និង
មានមន្ទីរពេទ្យល្បីៗកម្រិតអន្តរជាតិដូចជា Gleneagles, Mount Elizabeth, Pantai, Prince Court, និង Island ជាដើមជាដៃគូសហការ៕
Previous Post Next Post