បទវិភាគ៖ប្រមូលផ្តុំកម្លាំងនៃប្រទេសសកលខាងត្បូងដើម្បីរួមគ្នាឆ្ពោះទៅរក"ទសវត្សរ៍មាស"បន្ទាប់
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បទវិភាគ៖ប្រមូលផ្តុំកម្លាំងនៃប្រទេសសកលខាងត្បូងដើម្បីរួមគ្នាឆ្ពោះទៅរក"ទសវត្សរ៍មាស"បន្ទាប់

 



បទវិភាគ៖ប្រមូលផ្តុំកម្លាំងនៃប្រទេសសកលខាងត្បូងដើម្បីរួមគ្នាឆ្ពោះទៅរក"ទសវត្សរ៍មាស"បន្ទាប់

    ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែកញ្ញា កិច្ចប្រជុំកំពូលBRICS លើកទី ១៨ បានបើកធ្វើនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំដំណាក់កាលទីមួយនិងទីពីរនៃកិច្ចប្រជុំកំពូល BRICSលើកទី ១៨ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយបានផ្តួចផ្តើមឱ្យប្រទេស BRICS ហ៊ានធ្វើជា"អ្នកឈានមុខចំនួនបួន"និងលើកឡើងគំនិតផ្តួចផ្តើម៤ចំណុចស្តីពីការពង្រីងកម្លាំងនៃប្រទេសសកលខាងត្បូង ហើយបានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួន ៥ ចំណុចទាក់ទងនឹងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការប្រទេស BRICS ដែលបានបង្ហាញពីទំនួលខុសត្រូវដ៏មុតមាំរបស់ប្រទេសចិនក្នុងការដឹកនាំការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃ"កិច្ចសហប្រតិបត្តិការ BRICSធំ"។ លើសពីនេះទៅទៀត លោកប្រធានរដ្ឋចិនXi Jinpingក៏បានប្រកាសផងដែរថា ឆ្នាំក្រោយ ប្រទេសចិននឹងទទួលតំណែងជាប្រធានប្តូរវេននៃប្រទេសBRICSនិងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃប្រទេស BRICS លើកទី ១៩ ។ ថ្នាក់ដឹកនាំនៃប្រទេសនានាដែលចូលរួមកិច្ចប្រជុំរំពឹងទុកយ៉ាងខ្លាំងថា "ឆ្នាំចិន"បន្ទាប់នឹងជំរុញកិច្ចសហប្រតិបតិ្តការប្រទេសBRICSឱ្យឡើងដល់កម្រិតថ្មីទៀត បង្ហាញពីសមិទ្ធផលថ្មីនិងត្រួសត្រាយនិម្មាបនកម្មថ្មី ។

    ក្រឡេកទៅមើលរយៈពេល២០ឆ្នាំកន្លងទៅនេះ ពី"ប្រទេសBRICចំនួន៤"នៅគ្រាដំបូងដល់មហាគ្រួសាប្រទេស BRICS "បន្ទាប់ពីបានពង្រីកចំនួនសមាជិក ជានិច្ចកាល យន្តការ BRICSតែងតែប្រកាន់ខ្ជាប់នូវស្មារតីBRICSស្តីពីការបើកទូលាយនិងបរិយាបន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដែលបានក្លាយជាវេទិកាសហប្រតិបត្តិការសម្រាប់ទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឥទ្ធិពលបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ។

    បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំកំពុងវិវត្តយ៉ាងឆាប់រហ័ស ឱនភាពសន្តិភាព ឱនភាពអភិវឌ្ឍន៍ ឱនភាពសន្តិសុខនិងឱនភាពអភិ

បាលកិច្ចបានត្រួតលើគ្នា ។ តើប្រទេសBRICSនឹងធ្វើយ៉ាងដូចម្តេច ទើបអាចដឹកនាំសណ្តាប់ធ្នាប់អន្តរជាតិឱ្យអភិវឌ្ឍទៅរកទិសដៅដែលកាន់តែយុត្តិធម៌និងសមហេតុផល ក៏ដូចជាពួតដៃគ្នាជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ?

    "ត្រូវធ្វើជាអ្នកឈានមុខនៃការជំរុញការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មី" "ត្រូវធ្វើជាអ្នកឈានមុខនៃការគាំពារសន្តិភាពនិងស្ថិរភាព" "ត្រូវធ្វើជាអ្នកឈានមុខនៃការជំរុញការរៀនសូត្រពីគ្នាខាងអរិយធម៌"និង"ត្រូវធ្វើជាអ្នកឈានមុខនៃការធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាពតាមរយៈកំណែទម្រង់" "អ្នកឈានមុខចំនួនបួន"ដែលលើកឡើងដោយលោកប្រធានរដ្ឋចិនXi Jinpingបានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតអំពីបេសកកម្មជាប្រវត្តិសាស្ត្រនិងចង្អុលបង្ហាញទិសដៅវិវឌ្ឍទៅមុខសម្រាប់កិច្ចសហប្រតិបត្តិការប្រទេស BRICS ហើយក៏បានលើកកម្ពស់ការកំណត់ទិសដៅជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការប្រទេស BRICSផងដែរ ។

    "គំនិតផ្តួចផ្តើមស្តីពីបញ្ញាសិប្បនិម្មិតប្រភពបើកចំហនិងផ្តល់ផលប្រយោជន៍ជាទូទៅ" "គំនិតផ្តួចផ្តើមស្តីពីការផ្តល់ភាពងាយស្រួលដល់ពាណិជ្ជកម្មនិងការវិនិយោគ" "គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មឌីជីថល" "គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិតកម្មឆ្លាតវៃ "គំនិតផ្តួចផ្តើមស្តីពីការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គំនិតផ្តួចផ្តើម៥ចំណុចដែលលើកឡើងដោយលោកប្រធានរដ្ឋចិនXi Jinpingបានកំណត់ផ្លូវជាក់ស្តែងសម្រាប់ពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការBRICSធំ" ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងសម្រាប់ប្រទេស"សកលខាងត្បូង"ក្នុងការរួមសាមគ្គីគ្នានិងពឹងផ្អែកលើខ្លួនឯង ។ ការអភិវឌ្ឍជាកូនសោទូទៅសម្រាប់ដោះស្រាយបញ្ហាទាំងអស់ ។ នាពេលបច្ចុប្បន្ននេះ ប្រទេស BRICS មានចំនួនប្រជាជនជិតពាក់កណ្តាលនៃទូទាំងពិភពលោក មានទំហំសេដ្ឋកិច្ចសរុបប្រហែល ៣០ ភាគរយនៃពិភពលោកនិងទំហំសរុបខាងពាណិជ្ជកម្មមួយភាគប្រាំនៃពិភពលោកដែលជាអ្នករួមចំណែកដ៏សំខាន់នៃការជំរុញកំណើនសេដ្ឋកិច្ចសកល ។ ដោយឡែកគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការជាច្រើនដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping នឹងមានអំណោយផលដល់មហាគ្រួសាBRICS"ក្នុងការរឹតចំណងសហប្រតិបត្តិការថែមមួយកម្រិតទៀត ។

أحدث أقدم