លោក Xi Jinping ផ្ញើសារលិខិតឆ្លើយតបទៅកាន់សមាជិកទាំងអស់នៃ “ក្រុមប៉ូលីសពិសេស១១០”នៃក្រុងZhangzhou ខេត្ត Fujian
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក Xi Jinping ផ្ញើសារលិខិតឆ្លើយតបទៅកាន់សមាជិកទាំងអស់នៃ “ក្រុមប៉ូលីសពិសេស១១០”នៃក្រុងZhangzhou ខេត្ត Fujian

 


លោក Xi Jinping ផ្ញើសារលិខិតឆ្លើយតបទៅកាន់សមាជិកទាំងអស់នៃ “ក្រុមប៉ូលីសពិសេស១១០”នៃក្រុងZhangzhou ខេត្ត Fujian

នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើសារលិខិតឆ្លើយតបទៅកាន់សមាជិកទាំងអស់នៃ“ក្រុមប៉ូលីសពិសេស១១០”នៃក្រុងZhangzhou ខេត្ត Fujian ដោយលើកឡើងការលើកទឹកចិត្តយ៉ាងស្និទ្ធស្នាលនិងការរំពឹងទុកយ៉ាងជ្រាលជ្រៅចំពោះពួកគេ ។

លោក Xi Jinping បានថ្លែងក្នុងសារលិខិតឆ្លើយតបថា “ក្រុមប៉ូលីសពិសេស១១០”នៃក្រុងZhangzhou គឺជានាមប័ណ្ណដ៏លេចធ្លោនៃប្រព័ន្ធសន្តិសុខសាធារណៈ ដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់ខ្ញុំ ។ ការការពារសុភមង្គលរបស់ប្រជាពលរដ្ឋនិងការពារសន្តិសុខរបស់គ្រួសារនិងប្រទេសជាតិ គឺជាភារកិច្ចធ្ងន់របស់បុគ្គលិកការពារសន្តិសុខសាធារណៈគ្រប់រូប។ សង្ឃឹមថា ប៉ូលីសសន្តិសុខសាធារណៈគ្រប់រូបនឹងប្រកាន់ខ្ជាប់បំណងដើម ផ្សព្វផ្សាយប្រពៃណីដ៏ល្អប្រសើរ ហ៊ានរ៉ាប់រងទំនួលខុសត្រូវ ដើម្បីធ្វើជាអ្នកការពារបក្សនិងប្រជាជនដ៏ស្មោះត្រង់ ៕

Previous Post Next Post