并发表重要讲话 លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំ «អង្គការសហប្រតិបត្តិការសៀងហៃ+» និងថ្លែងសុន្ទរកថាគន្លឹះ
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

并发表重要讲话 លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំ «អង្គការសហប្រតិបត្តិការសៀងហៃ+» និងថ្លែងសុន្ទរកថាគន្លឹះ




 并发表重要讲话

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំ «អង្គការសហប្រតិបត្តិការសៀងហៃ+» និងថ្លែងសុន្ទរកថាគន្លឹះ

នារសៀលថ្ងៃទី ១ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ "អង្គការសហប្រតិបត្តិការសៀងហៃ+" នៅទីក្រុងប៊ីស្គេក ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា 《រួមគ្នាផ្តួចផ្តើមកសាង ពិភពលោកពហុប៉ូលប្រកបដោយសមភាព និងមានសណ្តាប់ធ្នាប់ ដើម្បីសម្រេចបាននូវអភិបាលកិច្ចសកលប្រកបដោយយុត្តិធម៌ និងសមហេតុផល》។

លោក Xi Jinping បានលើកឡើងថា កិច្ចប្រជុំលើកនេះបានផ្តោតសំខាន់ទៅលើការពង្រឹងតួនាទីរបស់អង្គការសហប្រជាជាតិនិងកសាងពិភពលោកពហុប៉ូល ដែលបង្ហាញ ឱ្យ ឃើញពីការទទួលខុសត្រូវក្នុងយុគសម័យរបស់អង្គការសហប្រតិបត្តិការសៀងហៃក្នុងការកែទម្រង់ និងកែលម្អអភិបាលកិច្ចសកល ។ សហគមន៍អន្តរជាតិគួរតែប្រមូលគំនិត ឯកភាពរួម ដើម្បីធ្វើការជ្រើសរើសដ៏ត្រឹមត្រូវមួយដែលអាចអនុវត្តជាក់ស្តែងបាននិងស្របតាមនិន្នាការប្រវត្តិសាស្ត្រ។

 លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ប្រទេសចិនបានផ្តួចផ្តើមយ៉ាងសកម្មនូវការកសាងពិភពលោកពហុប៉ូលប្រកបដោយសមភាពនិងមានសណ្តាប់ធ្នាប់។ ដោយក្នុងនោះ សមភាពនៃអធិបតេយ្យភាពនិងការគោរពគ្នាទៅវិញទៅមកគឺជាគោលការណ៍មូលដ្ឋាន ការអភិវឌ្ឍប្រកបដោយតុល្យភាពនិងរបៀបរៀបរយ និងការប្រកាន់ខ្ជាប់នូវការគ្រប់គ្រងតាមច្បាប់ គឺជាតម្រូវការដ៏ចាំបាច់។ ពហុភាគីនិយម និងការសន្ទនាគ្នា គឺជាមធ្យោបាយដ៏សំខាន់ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ហើយកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ  ការផ្តល់ផលប្រយោជន៍ជាទូទៅនិង

ការអភិវឌ្ឍប្រកបដោយបរិយាបន្ន គឺជាទិសដៅនៃការអភិវឌ្ឍ ។

លោក Xi Jinping បានលើកសំណើចំនួន ៣ ចំណុច ដើម្បីជំរុញឱ្យអង្គការសហប្រតិបត្តិការសៀងហៃ(SCO) ដើរតួនាទីកាន់តែល្អប្រសើរ ។

ទី១ ជំរុញវិបុលភាពនិងការអភិវឌ្ឍរួមនៅអឺរ៉ាស៊ីដោយផ្អែកលើ"កម្លាំងអង្គការសហប្រតិបត្តិការសៀងហៃ (SCO)"។

ទី២ ជំរុញការអភិវឌ្ឍនិងការរីកចម្រើននៃប្រទេសសកលខាងត្បូងដោយផ្អែកលើ " តម្រិះប្រាជ្ញានៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)"។

ទី៣ ដឹកនាំការធ្វើកំណែទម្រង់និងកែលម្អអភិបាលកិច្ចសកលដោយ ផ្អែកលើ"សកម្មភាពអង្គការសហប្រតិបត្តិការសៀងហៃ (SCO)"។

أحدث أقدم