លោក Xi Jinping ប្រធានរដ្ឋចិនសម្តែងការជូនពរ និងសួរសុខទុក្ខដ៏ស្មោះជូនចំពោះគ្រូបង្រៀន និងបុគ្គលិកអប់រំទូទាំងប្រទេសចិន
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក Xi Jinping ប្រធានរដ្ឋចិនសម្តែងការជូនពរ និងសួរសុខទុក្ខដ៏ស្មោះជូនចំពោះគ្រូបង្រៀន និងបុគ្គលិកអប់រំទូទាំងប្រទេសចិន

 


លោក Xi Jinping ប្រធានរដ្ឋចិនសម្តែងការជូនពរ និងសួរសុខទុក្ខដ៏ស្មោះជូនចំពោះគ្រូបង្រៀន និងបុគ្គលិកអប់រំទូទាំងប្រទេសចិន

ក្នុងឱកាសទិវាគ្រូបង្រៀនចិនលើកទី៤២ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានតាងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្តែងការជូនពរ និងសួរសុខទុក្ខដ៏ស្មោះជូនចំពោះគ្រូបង្រៀន និងបុគ្គលិកអប់រំទូទាំងប្រទេស។

លោក Xi Jinping បានថ្លែងថា អស់កាលជាយូរមក គ្រូបង្រៀនទូទាំងប្រទេសបានអនុវត្តគោលនយោបាយអប់រំរបស់បក្សយ៉ាងម៉ត់ចត់ ខិតខំបង្រៀន និងចែករំលែកចំណេះដឹង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍភារកិច្ចរបស់បក្ស និងរដ្ឋ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មី លោកសង្ឃឹមថា គ្រូបង្រៀនគ្រប់រូបនឹងចងចាំនូវគោលបំណង និងបេសកកម្មដើមរបស់ខ្លួនក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បក្ស និងរដ្ឋ អនុវត្តភារកិច្ចជាមូលដ្ឋាននៃការអប់រំ ផ្សព្វផ្សាយស្មារតីជាអ្នកអប់រំយ៉ាងពេញទំហឹង លើកកម្ពស់គុណវុឌ្ឍិនិងសមត្ថភាពវិជ្ជាជីវៈ និងខិតខំប្រឹងប្រែងបណ្តុះបណ្តាលមនុស្សជំនាន់ថ្មីដែលមានសមត្ថភាពរ៉ាប់រងភារកិច្ចស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិន។ គណៈកម្មការបក្ស និងសាលារដ្ឋបាលគ្រប់ជាន់ថ្នាក់ គួរយកចិត្តទុកដាក់ចំពោះការពង្រឹងការកសាងសមត្ថភាពគ្រូបង្រៀន បង្កបរិយាកាសល្អប្រសើរដែលគោរពគ្រូបង្រៀន និងឱ្យតម្លៃដល់ការអប់រំនៅក្នុងសង្គមទាំងមូល និងប្រមូលផ្តុំកម្លាំងគ្នាសម្រាប់ការកសាងប្រទេសខ្លាំងក្លាខាងការអប់រំ៕

Previous Post Next Post