អ្នកកាសែតត្រូវប្រើAI កុំឱ្យAI ប្រើអ្នកកាសែត
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកកាសែតត្រូវប្រើAI កុំឱ្យAI ប្រើអ្នកកាសែត

 











អ្នកកាសែតត្រូវប្រើAI កុំឱ្យAI ប្រើអ្នកកាសែត


ហាណូយ៖ លោក ដុង ម៉ាញ់ ហ៊ុង នាយកការីនិពន្ធនៃវិទ្យុសម្លេងវៀតណាម (VOV)  បានថ្លែងថាវិទ្យុរបស់លោកបានប្រើប្រាស់បញ្ញាសប្បនិម្មិត  (AI) ក្នុងការផ្សព្វផ្សាយព័ត៌មាន   តែមានការប្រយ័ត្នប្រយែង ពោលគឺ "អ្នកកាសែតត្រូវប្រើAI កុំឱ្យAI ប្រើអ្នកកាសែត"។

លោកថ្លែងបែបនេះដោយឆ្លើយតបសំណួររបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសជំនួបផ្លូវការនៅទីស្នាក់ការ  VOV  នាទីក្រុងហាណូយ អំពីស្ថានភាពសារព័ត៌មាន និងការប្រើប្រាស់ AI  ។

លោក  ហ៊ុង  បានបន្តថា  VOV ទើបបានសម្រេចចេញសេចក្តីណែនាំទូទៅស្តីពីការប្រើប្រាស់  AI  ក្នុងការផ្សព្វផ្សាយព័ត៌មានដោយត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មានឱ្យបានត្រឹមត្រូវដើម្បីធានាឱ្យបាននូវសេចក្តីទុកចិត្តរបស់សាធារណជនមកលើវិទ្យុនេះព្រមទាំងធានានូវផលប្រយោជន៍ជាតិវៀតណាមក្នុងបច្ចុប្បន្នកាល និងសម្រាប់ទៅអនាគត។

វិទ្យុសម្លេងវៀតណាមមានបុគ្គលិកជិតពីរពាន់នាក់  ផ្សាយចេញជា១៣ភាសាបរទេស  ដែលរួមមានទាំងភាសារខ្មែរផង។

លោក  ហ៊ុង  បន្ថែមទៀតថា VOV ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានស្ថិតក្រោមការគ្របគ្រងនឹងដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមមុនដំបូងគេដែលបានធ្វើសេចក្តីណែនាំទូទៅស្តីពីការប្រើប្រាស់ AI  នេះ។

វិទ្យុសម្លេងវៀតណាមត្រូវបានបង្កើតឡើងដោយលោក ហូ ជីមិញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ ហើយបានផ្តាំផ្ញើទុកឱ្យមេដឹកនាំ និងអ្នកធ្វើការនៅវិទ្យុនេះថា "យើងត្រូវរក្សាឱ្យខានតែបាននូវសម្លេងរបស់បក្សរដ្ឋាភិបាល និងប្រជាជនវៀតណាមនៅគ្រប់កាលៈទេសៈ" ៕
أحدث أقدم