លោក Han Zheng ចូលរួមពិធីបើកកិច្ចប្រជុំស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ២០២៦
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក Han Zheng ចូលរួមពិធីបើកកិច្ចប្រជុំស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ២០២៦

 


លោក Han Zheng ចូលរួមពិធីបើកកិច្ចប្រជុំស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ២០២៦

         ថ្ងៃទី ១៨ ខែឧសភា  លោក Han Zheng អនុប្រធានរដ្ឋចិនបានចូលរួមពិធីបើកកិច្ចប្រជុំស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ២០២៦នៅក្រុងប៉េកាំង ។

         លោក Han Zheng បានថ្លែងថា   បច្ចុប្បន្នសភាពការណ៍អន្តរជាតិមានភាពរង្គោះរង្គើ សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ។លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ប្រឈមមុខនឹងហានិភ័យនិងបញ្ហាប្រឈម  គ្មានប្រទេសណាដែលអាចនៅបានសុខតែឯងនោះទេ    មានតែប្រកាន់ខ្ជាប់សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការបើកទូលាយនិងបរិយាបន្ន  ទើបជាមាគ៌ាដ៏ត្រឹមត្រូវ។ យើងគួរពង្រឹងជំនឿ ពួតដៃគ្នាឆ្ពោះទៅមុខ ក្តាប់ជាប់ឱកាសថ្មីនិងឆ្លើយតបបញ្ហាប្រឈមថ្មីដោយមានប្រសិទ្ធភាព ដើម្បីសម្រេចការអភិវឌ្ឍរួមដោយឈរលើមូលដ្ឋាន ដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។

         សូមបញ្ជាក់ថា  កិច្ចប្រជុំស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលបានរៀបចំដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ   បានរៀបចំអស់រយៈពេល ៥ ឆ្នាំជាប់គ្នាហើយ ។ កិច្ចប្រជុំប្រចាំឆ្នាំនេះធ្វើក្រោមប្រធានបទ «ឆ្ពោះទៅរកភាពថ្មី តភ្ជាប់អនាគត»  តំណាងប្រហែល ៨០០ នាក់ដែលមកពីស្ថាប័នរដ្ឋាភិបាលបរទេស អង្គការអន្តរជាតិ ស្ថាប័នសេដ្ឋកិច្ចអន្តរជាតិ សភាពាណិជ្ជកម្មបរទេស ស្ថាប័នជំរុញពាណិជ្ជកម្មសកលនិងសហគ្រាសជាតិនិងអន្តរជាតិបានចូលរួមកិច្ចប្រជុំនេះ ៕

أحدث أقدم