ហេតុអ្វីបានជាភ្ញៀវទេសចរបរទេសចូលចិត្តទិញទំនិញពីប្រទេសចិន?
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ហេតុអ្វីបានជាភ្ញៀវទេសចរបរទេសចូលចិត្តទិញទំនិញពីប្រទេសចិន?

 





ហេតុអ្វីបានជាភ្ញៀវទេសចរបរទេសចូលចិត្តទិញទំនិញពីប្រទេសចិន?

តាំងពីដើមឆ្នាំ ២០២៦ នេះមក ស្របនឹងពេលដែលភ្ញៀវទេសចរបរទេសកាន់តែច្រើនឡើងៗចូលដែនចិនដោយលើកលែងទិដ្ឋាការ និន្នាការទិញទំនិញនៅប្រទេសចិនបានបន្តកើនឡើង។

នៅលើបណ្តាញទំនាក់ទំនងសង្គមបរទេស ឃ្លាដូចជា "យកវ៉ាលិសទេទៅប្រទេសចិន" "បញ្ជីឈ្មោះទំនិញដែលត្រូវទិញ" និង "មគ្គុទ្ទេសក៍បង្វិលសងពន្ធសម្រាប់ភ្ញៀវទេសចរបរទេសពេលចាកចេញ"បានក្លាយជាពាក្យដែលប្រើញឹកញាប់ ។ ភ្ញៀវទេសចរបរទេសកាន់តែច្រើនឡើងៗកំពុងប្តូរពីការដើរកម្សាន្តនៅប្រទេសចិនទៅជា"ដំណើរទិញទំនិញនៅប្រទសចិន"។ ពួកគេបានអូសវ៉ាលិសទៅកាន់ផ្សារទំនើបនិងហាងធំៗនៅទីក្រុងនានារបស់ប្រទេសចិន ដើម្បីប្រមូលទិញទំនិញតាម"បញ្ជីឈ្មោះទំនិញដែលត្រូវទិញ" ។

ពីមុន អ្នកទេសចរចិនបានធ្វើដំណើរទៅក្រៅប្រទេសដើម្បីទិញទំនិញ។ ឥឡូវនេះ ភ្ញៀវទេសចរបរទេសកំពុងសម្រុកចូលប្រទេសចិន ដើម្បីទិញទំនិញចិន។ ការកើនឡើងជាបន្តបន្ទាប់នៃនិន្នាការនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកប្រើប្រាស់បរទសចំពោះផលិតផលលើការផលិតរបស់ចិនតាមរយៈសកម្មភាពរបស់ពួកគេ ។

មូលហេតុដែលទេសចរបរទេសចូលចិត្ត“ការកម្សាន្តនៅទៅប្រទេសចិន”និង“ការទិញទំនិញនៅប្រទេសចិន”គឺដោយសារប្រទេសចិនបានផ្តល់កម្លាំងចលចរដល់ពិភពលោកតាមរយៈការអភិវឌ្ឍដែលមានគុណភាពខ្ពស់និងតភ្ជាប់ជាមួយពិភពលោកតាមរយៈការបើកទូលាយកម្រិតខ្ពស់ ។  និន្នាការទិញទំនិញនៅប្រទេសចិនបន្តកើនឡើងបានឆ្លុះបញ្ចាំងពីការចែករំលែកនូវ"ការរចនារបស់ចិន" និង "ផលិតផលរបស់ចិន"ជាមួយពិភពលោក ។ ប្រទេសចិនដែលខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍដោយសន្តិភាព ពោរពេញដោយនវានុវត្តន៍

និងកម្លាំងទាក់ទាញខាងវប្បធម៌កំពុងទទួលបានទំនុកចិត្តនិងការទទួលស្គាល់កាន់តែច្រើនឡើងៗ ៕

أحدث أقدم