លោកXi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកDaniel Noboa ប្រធានាធិបតីអេក្វាទ័រ
គេហទំព័រ VCN & SLP (www.k-vcnhotnews-slp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកXi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកDaniel Noboa ប្រធានាធិបតីអេក្វាទ័រ

 





លោកXi Jinping  ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកDaniel Noboa ប្រធានាធិបតីអេក្វាទ័រ


 ថ្ងៃទី១៨ ខែសីហា លោកXi Jinping  ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Daniel Noboa ប្រធានាធិបតីអេក្វាទ័រដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។

លោកXi Jinpingបានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី១០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអេក្វាទ័រ។ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាគីចិនតែងតែចាត់ទុកទំនាក់ទំនងរវាងចិននិងអេក្វាទ័រតាមមុំជាយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ភាគីចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយភាគីអេក្វាទ័រ ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ឥតឈប់ឈរ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Daniel Noboa បានថ្លែងថា ភាគីអេក្វាទ័ររីករាយធ្វើការជាមួយភាគីចិនក្នុងការធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តខាងនយោបាយ ព្រមទាំងគាំទ្រដល់ភាគីចិនក្នុងការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងគោរពគោលជំហររបស់ភាគីចិនលើបញ្ហាតៃវ៉ាន់។  ភាគីអេក្វាទ័ររីករាយពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយភាគីចិនក្នុងវិស័យដូចជា ៖ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហរិញ្ញវត្ថុ ធនធានរ៉ែ ធនធានថាមពលកកើតវិញ បច្ចេកវិទ្យា និងវប្បធម៌ជាដើម៕

أحدث أقدم